ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចទូរស័ព្ទដៃ០១គ្រឿង ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកលក់ខោអាវ ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 11pro max ពណ៌មាស ស៊ីមលេខ 096 414 7683 (របស់ជនរងគ្រោះ) ។ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយបានការឯកភាពពីលោក ឆាយ ហុង ព្រះរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៩ ផ្លូវលេខ១៩BT ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិលក់ខោអាវ ។
ដំណើររឿងហេតុ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០ នាទី ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone 11pro max ពណ៌មាស ស៊ីមលេខ 096 414 7683 របស់ជនរងគ្រោះ ដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់ ។
បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រពន្ធ ICloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោត ខណ្ឌ ច្បារអំពៅ នាំប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕
មតិយោបល់