(ឌូបៃ)៖ ជាការពិតណាស់ មកទល់ពេលនេះអាចនិយាយបានថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអាយដលរបស់ទស្សនិកជនស្រលាញ់ចូលចិត្តជាច្រើន អ្នកនាងបានសាងគ្រួសាររៀបការអស់រយៈពេល៣ឆ្នាំ ថែមទាំងមានកូនប្រុស ម្នាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។
ជាមួយគ្នានេះ ក្នុងឪកាសពិសេសដ៏មានតម្លៃបែបនេះ តារាចម្រៀងស្រីរូបនេះបានដឹកដៃគ្រួសារ ទៅធ្វើដំណើរកម្សាន្តនៅឯឌូបៃ ដើម្បីទៅបង្កើតអនុស្សាវរីយ៍ល្អៗថ្មី ព្រមទាំងអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់អ្នកនាងផងដែរ។
ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពមួយចំនួន ក៏ដូចជារូបភាពដ៏ផ្អែមល្ហែម ជាមួយនឹងគ្រួសារ មកបង្ហោះចែកជូនដល់បណ្ដាហ្វេនៗអ្នកគាំទ្រ ឲ្យបានឃើញពីស្នាមញញឹមសុភមង្គលរបស់ និងទិដ្ឋភាពផ្សេងៗប្លែកភ្នែក ជាច្រើន របស់អ្នកទាំងពីរនៅលើទឹកដីស្រុកគេផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកទស្សនាបានចូលទៅខមិន ជូនពរ អាយដលរបស់ពួកគេព្រោងព្រាតផងដែរ។
មតិយោបល់