ព័ត៌មានជាតិ

មុខសញ្ញាជំនាញខាងលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានពេលនេះហើយ

ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០១និង២៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងដោយមានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(លួចយកម៉ូត)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះភាព សុផៃ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថានៅថ្ងៃកេីតហេតុខាងលេីនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យរូបនេះបានធ្វេីសកម្មភាពចូលក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ទូច និស្ស័យ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ក្រុមទី០២ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណ:ជនរងគ្រោះមិននៅផ្ទះដោយលួចយកម៉ូតូម៉ាកហុងដាZoomerXស៊េរីឆ្នាំ២០១៧ចំនួន០២គ្រឿង(លួចយកម្តងមួយគ្រឿង)ហេីយជិះគេចខ្លួនចេញពីកន្លែងកេីតហេតុ។

អនុវត្តតាមវិធានការជំនាញរបស់នគរបាលក្នុងខណ:ជនសង័្សយជិះម៉ូតូនៅចំណុចខាងលេីក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានតែម្តង។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកHONDAZoomerXពណ៌ក្រហមសស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខបាត់ដំបង1AD-6764(ជារបស់ជនរងគ្រោះ)
-ម៉ូតូម៉ាកHONDAZoomerXពណ៌បៃតងសស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខបាត់ដំបង1AB-៧៣៣២(ជារបស់ជនរងគ្រោះ)
-មេសោរចំនួន០១
-តួណឺវីសចំនួន០១
-ដង្កាប់ចំនួន០១
-កូនសោរចំនួន០៦

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់រីឯម៉ូតូនឹងធ្វេីការប្រគល់ជូនជនងគ្រោះវិញ៕

 

មតិយោបល់