ព័ត៌មានជាតិ

Steve Jobs ចង់​បង្កើត Apple Phone តាំងពី​ឆ្នាំ ១៩៨៤(វីដេអូ)

អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក John Sculley បាន​និយ​យា​ថា លោក Steve Jobs បាន​សម្រេចចិត្ត​បង្កើត​នូវ Mac phone តាំងពី​ដើម​ឆ្នាំ ១៩៨៤​។​

​បើ​យោង​តាម​សម្ដី​របស់​លោក Sculley សបញ្ជាក់​ឲ្យឃើញ​ថា លោក Jobs ចង់​បង្កើត Mac phone ស្របពេល​ជាមួយ​គ្នា​នឹង Macintosh ព្រោះថា​នៅ​ក្នុង​ឆ្នាំ ១៩៨៤ ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ​ម៉ាស៊ីន Macintosh ជា​លើកដំបូង​។​ ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple រូបនេះ បាន​ចាកចេញ​ពី Apple កាលពី​ឆ្នាំ ១៩៩៣ ដោយ​លោក​បាន​ទៅ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះថា Sculley Brothers ដែលជា​ក្រុមហ៊ុន​វិនិយោគ​សម្រាប់​សហគ្រិន​។​

​លោក Sculley បាន​បង្ហើប​ព័ត៌មាន​នេះ​ឲ្យដឹង​នៅពេលដែល​លោក បាន​ចូលរួម​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម iPhone តម្លៃថោក​។​ ​នៅ​ក្នុង​កិច្ចសម្ភាសន៍ លោក Sculley មិន​បាន​សន្យា និង​បញ្ជាក់​ថា ក្រុមហ៊ុន Apple នឹង​បង្កើត iPhone តម្លៃ​ថោក​នោះ​ទេ ប៉ុន្តែ​លោក​ជឿជាក់ថា Apple គ្មាន iPhone តម្លៃ ១០០​ដុល្លារ​អាមេរិក​នោះ​ទេ​៕

John Sculley

មតិយោបល់