មនុស្សជាង ៣០នាក់បានរងរបួស នៅក្នុងឧបទ្ទវហេតុសាឡាងដឹកអ្នកដំណើរ ១៦២នាក់ បានបើកក្នុងល្បឿនលឿនទៅមុនជាមួយនឹងនាវាដឹកទំនិញ ក្នុងកំពង់ផែ Cheung Chau កាលពីយប់ថ្ងៃពុធម្សិលមិញ។
នៅក្នុងហេតុការណ៍នោះ ត្រូវបានអាជ្ញាធររាយការណ៍មកថា មនុស្ស ៣៥នាក់ បានរងរបួសស្រាល នឹងត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យក្រោយពេលជួយសង្គ្រោះ ក្នុងនោះមានស្ត្រីពីរនាក់បានធ្លាក់សន្លប់ បន្ទាប់ពីសាឡាង បុកនឹងនាវា។
ប៉ូលិសបាននិយាយថា អ្នកដំណើរនៅលើសាឡាងមាន ១០២នាក់ ជាភ្ញៀវទេសចរណ៍មកពីដីគោក ៥៥នាក់ជាអ្នករស់នៅក្នុងទីក្រុងហុងកុង និងម៉ាកាវ ដោយមាន ៥នាក់ជាជនបរទេស និងជាអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ហុងកុង។
គួរបញ្ជាក់ផងដែរថា ករណីបុកនាវានេះ អាជ្ញាធរកំពុងតែស៊ើបអង្កេត និងបង្ហាញរបាយការណ៍នៅក្នុងពេលឆាប់ៗនេះ៕
មតិយោបល់