ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត បុកដើមកាសស្យា បណ្ដាលឲ្យធ្លាក់ផ្លូវរងការខូចខាត

ព្រះសីហន: នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ដម៉ាក LEXUS RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-4696 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្ដបានរេចង្កូតមកខាងស្ដាំ ហើយអ្នកបើកបរបានទាញចង្កូតមកខាងឆ្វេងដៃវិញ រួចជ្រុលទៅបុកដើមកាសស្យា បណ្ដាលឲ្យធ្លាក់ផ្លូវតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ ។

បច្ចុប្បន្ន រថយន្ដខាងលើកំពុងស្វែងរករថយន្ដស្ទូច ដើម្បីស្ទូចចេញពីកន្លែងកើតហេតុយកទៅជួសជុល៕

មតិយោបល់