ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត

សៀមរាប: នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្ថិតនៅក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើដងផ្លូវជាតិលេខ៦អា ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 364-365 រវារថយន្តធុនធំ និងរថយន្តធុនតូច បណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់បាត់បង់ជីវិត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធំមួយគ្រឿងម៉ាក HYUNDAl ពាក់ស្លាកលេខ តាកែវ 3A.1465 ពណ៌ បៃតង ស បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត ។ លុះពេលមកដល់ត្រងចំណុចកើតហេតុ បានបុករថយន្តម៉ាក TOYOTA CAMRY (ច្នៃទ្រុង) ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ច8738 ភព2 បើកបរដោយឈ្មោះ សាក់ តេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់ភូមិប្រឡាយហ្លួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នកជិះជាមួយឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យឈ្មោះ ភឹង សុភ័ក្រ្ត និង
ឈ្មោះ សាក់ តេង ស្លាប់បាត់បង់ជីវិត ។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តតូចបើកមិនប្រកាន់ស្ដាំ ។

នៅក្រោយពេលកើតហេតុរួច កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់