ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចម៉ូតូ…

កោះកុង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថាការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវីធីដោយលោកជំទាវចាតសូ រស្មី ព្រះរាជអាជ្ញា និងក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១:០០នាទី កម្លាំងជំនាញអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងបីចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាលួចម៉ូតូសកម្មក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា
១.ឈ្មោះខេម សុខសម្បត្តិ ភេទប្រុស អាយុ១៧ឆ្នា ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។
២.ឈ្មោះលួង ឆៃហ៊ួ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់។
៣.ឈ្មោះចាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៤.ឈ្មោះផេង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៤ សង្កាត់ដងទង់
៥.ឈ្មោះជិន ឡាយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ
៦.ឈ្មោះឃួន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មេរ មុខរបរជាងម៉ូតូ ទីលំនៅភូមិគគី ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង (អ្នកទទួលផល)។
+ដែលបានធ្វើសកម្មភាពចំនួន៦ករណីរួមមាន៖
*ករណីទី១ : មិនចាំថ្ងៃ ខែកញ្ញា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងម៉ាក Wave RSX ពណ៌ខ្មៅ នៅចំនុចភូមិ២ សង្កាត់ដងទង់
*ករណីទី២ : មិនចាំថ្ងៃ ខែតុលា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក នៅចំនុចស្ពានយោលបាងកាយ៉ាក ស្ថិតក្និងភូមិពាមក្រសោប ស្រុកមណ្ឌលសីមា
*ករណីទី៣ : មិនចាំថ្ងៃ ខែតុលា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងម៉ាកWave ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ
*ករណីទី៤ : មិនចាំថ្ងៃ ខែតុលា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងម៉ាក Wave RSX ពណ៌ក្រហម នៅចំនុចស្ពានយោលបាងកាយ៉ាក ស្ថិតក្និងភូមពាមក្រសោប ស្រុកមណ្ឌលសីមា
*ករណីទី៥ : មិនចាំថ្ងៃ ខែតុលា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងម៉ាក Wave RSX ពណ៌ក្រហម នៅចំនុចស្ពានយោលបាងកាយ៉ាក ស្ថិតក្និងភូមពាមក្រសោប ស្រុកមណ្ឌលសីមា
*ករណីទី៦ : ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលួចម៉ូតូ១គ្រឿងម៉ាកExciter ពណ៌ខ្មៅ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់។
ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តតាមនីតិវិធីច្បាប់ ។
+វត្ថុតាងដកហូត
-ម៉ូតូចំនួន៥គ្រឿង
-ទូរស័ព្ទចំនួន៤គ្រឿង

មតិយោបល់