ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក! ប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងទឹកទន្លេ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋ បានប្រទះឃើញសាកសព មិនទាន់អត្តសញ្ញាណម្នាក់ អណ្តែតនៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់