កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីអំពើលួច នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីនៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុង ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ អ៉ីវ សល់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖
១. ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1AD-2970។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦ និង០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅលក់ដូរ ដោយទុកឲ្យកូនស្រីឈ្មោះដែន ដារីន អាយុ១៣ឆ្នាំនៅផ្ទះ រហូតដល់វេលាម៉ោង០៨ និង៣០នាទី ជនសង្ស័យឈ្មោះ អ៉ីវ សល់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះចេញទៅបាត់។
រហូតដល់វេលាម៉ោង០៨ និង ៣៥នាទី បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះតាមរយៈទូរស័ព្ទដៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះដល់កន្លែងកើតហេតុ និងបានស្វែងរកឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងនៅចំណុចផ្ទះរបស់ឈ្មោះ អ៉ីវ សល់ រួចបានធ្វើការនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីបន្តនីតិវិធី។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់