សីតុណ្ហភាពចាប់ពី ៣០ ទៅ ៣៥ អង្សាសេ ត្រូវបានគេចាត់ទុកថាជាកម្រិតមួយដែលមានសុវត្ថិភាពសម្រាប់ការងួតទឹកក្តៅក្នុងរដូវរងារ។ ជាពិសេសវាក៏ធ្វើឲ្យចរាចឈាមរត់បានស្រួល និងធ្វើឲ្យរាងកាយអាចបញ្ចេញជាតិពុលចេញមកក្រៅតាមរយៈបញ្ចេញញើសបានកាន់តែប្រសើរ។ ក្រៅពីនេះការងូតទឹកក្តៅជួយធ្វើឲ្យសាច់ដុំមានពេលសម្រាក និងជួយគ្រប់គ្រងបរិមាណនៃអុកស៊ីសែន ដែលជួយឲ្យរាងកាយសម្រាកកាត់បន្ថយភាពតានតឹង។ អ្នកក៏ត្រូវចង់ចាំថា មិនត្រូវងួតទឹកនៅសីតុណ្ហភាពខ្ពស់ពេកទេ ព្រោះវាអាចធ្វើឲ្យរំខានដល់ជាតិប្រេងនៅលើស្បែក រន្ធញើសរីកកាន់តែធំ មានបញ្ហាសសៃឈាម និងបណ្តោលឲ្យស្បែកស្ងួត។ សូម្បីតែបេះដូងក៏ទទួលរងនូវបន្ទុកធ្ងន់ធ្ងរដែរ ដោយសសៃឈាមឡើងប៉ោងពេលប៉ះសីតុណ្ហាខ្ពស់ពេក។ ដូច្នេះហើយអ្នកត្រូវគិតគូលើសីតុណ្ហាភាពឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នក។
ងូតទឹកត្រឹមតែ ១០ ទៅ ១៥ នាទី
នៅពេលដែលយើងងូតទឹកក្តៅយូរពេក ចំហាយកាន់តែច្រើនឡើងនឹងបង្កឲ្យមានដំណើរការនៃឈាមរត់កាន់តែយឺត។ នេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បេះដូង និងខួរក្បាល ព្រមទាំងផ្នែកមួយចំនួនទៀត។ ដូច្នេះហើយអ្នកត្រូចង់ចាំថាពេលវេលាដែលត្រូវងូតទឹកសមរម្យ និងមានសុវត្ថិភាពបំផុតគឺមានរយៈពេលត្រឹមតែ ១០ ទៅ ១៥ នាទីតែប៉ុណ្ណោះ។
ជ្រើសផលិតផលដែលមានជាតិទឹកដោះគោដើម្បីផ្តល់សំណើមដល់ស្បែក
ក្នុងរដូវរងារ ស្បែករបស់យើងមានលក្ខណៈស្ងួតជាងធម្មតា។ លើសពីនេះទៅទៀត ការងូតទឹកជាមួយនឹងទឹកក្តៅក៏ធ្វើឲ្យស្បែករបស់អ្នកស្ងួតផងដែរ ដូច្នេះអ្នកគួរតែជ្រើសរើសសាប៊ូដែលមានជាតិទឹកដោះគោ ដើម្បីលាងសម្អាតខ្លួននៅពេលដែលងូតទឹក។ ការប្រើប្រាស់សាប៊ូដែលមានជាតិទឹកដោះគោលាងសម្អាតស្បែកអាចជួយការពារស្បែកពីការបែកស្រកា និងរក្សាសំណើមបានល្អ។
ងូតទឹកផ្កាឈូក ឬត្រាំក្នុងអាងទឹក
ការងូតទឹកផ្កាឈូក ឬត្រាំនៅក្នុងអាងទឹកអាចជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា នឹងអាចកាត់បន្ថយភាពតានតឹង។ លើសពីនេះទៅទៀតការងូតទឹកក្តៅអ៊ុនធ្វើឲ្យលោកអ្នកមានអារម្មណ៍កក្តៅ។
ការពាររាងកាយបន្ទាប់ពីងួតទឹក
មុនពេលចេញពីបន្ទប់ទឹកអ្នកគួរតែសំងួតខ្លួនឲ្យស្ងួត ដើម្បីរក្សារកម្តៅនៅក្នុងខ្លួន។ ការធ្វើបែបនេះដើម្បីជៀសវាងមានជម្ងឺផ្កាសាយនៅពេលដែលមានអាកាសធាតុផ្លាស់ប្តូរភ្លាមៗក្រោយពេលចេញពីបន្ទប់ទឹក។ ក្រោយពេលចេញពីបន្ទប់ទឹកអ្នកគួរតែយកចិត្តទុកដាក់ក្នុងការផ្តល់សំណើមដល់ស្បែក ព្រោះនេះគឺជាពេលដែលស្បែកអាស្រូបយកសំណើមបានយ៉ាងងាយស្រួល៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់