ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីឆក់ទូរស័ព្ទ

សៀមរាប: កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល គោកចក ដឹកនាំដោយលោក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ មានស្រុកកំណើត នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ( ជាមុខសញ្ញាសកម្ម )ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ ) កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦និង៥០នាទីល្ងាច ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ ខណ:ពេលដែរជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនឈ្មោះហ៊ន់ តេកហុងភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ឡើងម៉ូតូ តែត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចយើងដែលយាមតាមគោលដៅនៅក្បែរនោះ ដេញចាប់ជនសង្ស័យ បានភ្លាមៗ ហើយយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទដៃ ជនរងគ្រោះពិតមែន ហើយជនសង្ស័យ ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទក្នុងក្រុងសៀមរាបបានចំនួន០៥លើកក្នុងខែឧសភា ឆ្នាំ២០២២នេះ ដោយលេីកចុងក្រោយនៅថ្ងៃកើតហេតុខាងលើ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
-វត្ថុតាងដកហូតបាន រួមមាន៖
-ម៉ូតូ ចំនួន ០១គ្រឿង
-ទូរស័ព្ទ ដៃ ចំនួន ០៣គ្រឿង ។

ជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

 

មតិយោបល់