ព័ត៌មានជាតិ

ប្រសិនបើអ្នកភ្ញាក់ពីដំណេកឈឺក្បាល ដោយសារផឹកគ្រឿងស្រវឹង ចូលធ្វើរឿងនេះដំបូងគេ

(សុខភាព)៖ យោងតាមគ្លីនិក Mayo បានឱ្យដឹងថា អាស្រ័យលើប្រភេទគ្រឿងស្រវឹង និងកម្រិតដែលអ្នកផឹកស្រានោះ ការឈឺក្បាលដោយសារផឹកគ្រឿងស្រវឹង អាចកើតមាននៅពេលព្រឹកបន្ទាប់ពីផឹកវានៅពេលយប់ ឬអាចបន្តរហូតដល់ 24 ម៉ោង។ ខណ:ពេលដែលការសន្មត់ទូទៅគឺ នៅពេលដែលមនុស្សម្នាក់ផឹកស្រាកាន់តែច្រើន ទំនងជាពួកគេនឹងជួបប្រទះការឈឺក្បាលនៅថ្ងៃបន្ទាប់។

Mayo Clinic អះអាងថា “មិនមានរូបមន្តវេទមន្តដើម្បីប្រាប់អ្នកពីចំនួនប៉ុន្មានដែលអ្នកអាចផឹកដោយសុវត្ថិភាព ហើយមិនឈឺក្បាលនោះទេ”។ សញ្ញាបញ្ចាក់ពីការមិនទាន់ស្វាងស្រារួមមាន អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ឬក្អួត ឬវិលមុខ។ទោះយ៉ាងណាក៏ដោយ មានរឿងដំបូងដែលអ្នកគួរធ្វើ ដោយមិនមានការខកខានឡើយ នៅពេលអ្នកភ្ញាក់ពីដំណេកមានការឈឺក្បាលដោយសារស្រា។

ផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបានអ្វីដែលល្អបំផុតនិងជារឿងដំបូងដែលអ្នកគួរធ្វើបន្ទាប់ពីភ្ញាក់ពីដំណេកគឺ ការ ផ្តល់ជាតិទឹក ! Kim Rose អ្នកជំនាញអាហារូបត្ថម្ភនៅ Byrdie ពន្យល់ថា “មនុស្សម្នាក់ៗត្រូវទទួលទានទឹកក្នុងបរិមាណជាក់លាក់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាមុខងារធម្មតារបស់រាងកាយ” ។ “សម្រាប់ហេតុផលនេះ នៅពេលដែលនរណាម្នាក់ទទួលទានស្រាច្រើនពេក ទឹកត្រូវតែជំនួសដើម្បីឱ្យរាងកាយដំណើរការជាធម្មតា”។ ឱសថព្យាបាលការឈឺក្បាលដោយសារស្រាផ្សេងទៀតដែលណែនាំដោយអ្នកជំនាញសុខភាពនៅ Byrdie រួមមានការផឹក Pedialyte, ផឹកស៊ុបមាន់, និងការញ៉ាំអាហារបំប៉ន។

មតិយោបល់