ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ ២​គ្រឿង ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​ ២​នាក់​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស​០១​នាក់​បាត់បង់​ជីវិត​ និង​០២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​វេលា​ម៉ោង ​០៦​និង​៣០​នាទី​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២​ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅ​ចុង​ភូមិ​កណ្តាល​ ឃុំ​សឹ​ង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ អូត​ សំ​អុ​ន​ (​ហៅ​មា​)​ភេទ​ប្រុស​អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ភូមិ​រកា​ ឃុំ​សិង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក​លេខ​ប​-​មាន​ជ័យ​1T-145​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៩​ ។​ ចំណែក​អ្នក​រង​របួសធ្ងន់​០២​នាក់​ ៖​ ១-​ឈ្មោះ​ សឿង​ ខឿ​ត​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្គាំ​ ឃុំ​សិង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​ ផលិត​ឆ្នាំ​១៩៩៩​ និង​២-​ឈ្មោះ​ ប៉ុ​ល​ ពឿ​ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​រកា​ ឃុំ​សិង្ហ​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

នគរបាល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ អ្នកបើកបរ​ម៉ូតូ​ម៉ាក​វែ​វ​ ព​ណ៍​ក្រហម​ឆ្នាំ​ផលិត​ឆ្នាំ​១៩៩៩​ គ្មាន​ស្លាក​លេខ​ ដែល​បើក​ដោយ​ ឈ្មោះ​ សឿង​ ខឿ​ត​ ជិៈ​ម្នាក់ឯង​ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​ បើក​លើ​ទ្រូងផ្លូវ​ ស្រប​ពេល​នៅ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ផ្លា​ក​លេខ​ ប​-​មាន​ជ័យ​1T-1145​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៩​ ដែល​បើក​ដោយ​ឈ្មោះ​ អូត​ សំ​អុ​ន​ (​ហៅ​មា​)​ បាន​ធ្វើ​ដំណើរ​នៅ​លើ​ទ្រូងផ្លូវ​ដូច​គ្នា​ ច្រាសទិស​គ្នា​ពី​កើត​ទៅ​លិច​ មាន​អ្នក​រួម​ដំណើរ​០១​នាក់​ ឈ្មោះ​ ប៉ុ​ល​ ពឿ​ត​ ។​ ពេល​ដល់​ចំណុច​ចុង​ភូមិ​រកា​ បាន​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ឈ្មោះ​ អូត​ សំ​អុ​ន​ (​ហៅ​មា​)​ អ្នកបើកបរ​ស្លាប់​ នៅ​កន្លែង​កើតហេតុ​ អ្នក​រួម​ដំណើរ​របួសធ្ងន់​ និង​ចំណែក​អ្នក​បើក​ម៉ូតូ​ម្ខាង​ទៀត​របួសធ្ងន់​ផង​ដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ នៅ​ស្រុក​ម​ង្ល​បូ​រី​ ។​

​មូលហេតុ​មក​ពី​អ្នកបើកបរ​ទាំង​សងខាង​ បើកបរ​ចំ​កណ្ដាល​ទ្រូងផ្លូវ​ មិន​ប្រកាន​ស្ដាំ​បណ្តាល​អោយ​គ្រោះថ្នាក់​តែ​ម្តង​។​ ផ្នែក​សម្ភារៈ​ បាន​ខូចខាត​ផ្នែក​ខាង​មុខ​ទាំង​ពីរ​ ហើយ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សិង្ហ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

មតិយោបល់