ព័ត៌មានជាតិ

ម៉ូតូ ២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ ២នាក់​ស្លាប់​ និង​របួសធ្ងន់​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​របួសធ្ងន់​០១​នាក់​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នេះ​ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី​ ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២​ លើ​ផ្លូវលំ​ ត្រង់​ចំណុច​ខាងជើង​វត្ត​អូរ​នាង​ប្រហែល​៥០០​ម៉ែត្រ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​នាង​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ជនរ​ង្រោះ​ដេ​លបាត់​បង់ជីវិត​ ឈ្មោះ​បុ​ន​ ទី​ អាយុ​២៩​ឆ្នាំ​ ភេទ​ប្រុស​ មុខរបរ​កម្មករ​ រស់នៅ​ក្នុងភូមិ​អូរ​នាង​ សង្កាត់​អូរ​ឫស្សី​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​-​មាន​ជ័យ​ 1K-9687​ ពី​ជើង​ទៅ​ត្បូង​ ។​ ចំណែក​អ្នក​រង​របួសធ្ងន់​ភេទ​ស្រី​ (​មិន​ស្គាល់​អត្តសញ្ញាណ​)​ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​ មុន​ពេល​នគរបាល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ពាក់​ស្លាក​លេខ​សៀមរាប​ 1Y-5172​ ពី​ត្បូង​ទៅ​ជើង​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​៖​ ដំបូង​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​-​មាន​ជ័យ​ 1K-9687​ ដែល​បើក​ដោយ​ឈ្មោះ​បុ​ន​ ទី​ បាន​បើក​មិន​ប្រកាន់​ស្តាំ​ ទ​សិ​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ មាន​ម៉ូតូ​០១​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​ ពាក់​ស្លាក​លេខ​សៀមរាប​ 1Y-5172​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ ច្រាសទិស​គ្នា​ បាន​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ឈ្មោះ​ បុ​ន​ ទី​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​បើក​ម៉ូតូ​ម្ខាង​ទៀង​ជា​ស្ត្រី​រង​របួសធ្ងន់​ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ​ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1K-9687​ បើកបរ​ក្នុង​ល្បឿន​លឿន​ពេល​យប់​ មិន​ប្រកាន់​ស្តាំ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕​

មតិយោបល់