ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ មានជំងឺប្រចាំកាយរ៉ាំរៃ សម្រេចចិត្តចង.កសម្លាប់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥និង០០នាទី ស្ថិតត្រង់ចំណុចក្រុមទី៩ ភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ អ៊ី ហ៊ត ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ សាន ឡឹង ភេទស្រី អាយុ ៦១ឆ្នាំ (ប្រពន្ធ)នៅថ្ងៃកើតហេតុស្រាប់តែលឺមាត់ចៅឈ្មោះ ហុន លីមិញ ភេទប្រុស អាយុ ១៣ឆ្នាំ បានស្រែកថាពុកៗចង.កហើយពេលនោះខ្លួនក៏រត់មក ស្រាប់តែឃើញចៅកំពុងស្រាយចំណងក្រម៉ាចេញពីកប្តីខ្លួននៅនិងបង្អួចផ្ទះហើយ ក៏នាំគ្នាលើកគាត់ដាក់លើគ្រែ ដោយប្តីខ្លួនបានស្លាប់បាត់ហើយ។ ស្ត្រីជាប្រពន្ធបានបន្តអោយដឹងថា កាលពីអំឡុង១ខែមុនប្តីរបស់ខ្លួនបានទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយប៉ុនប៉ងធ្វើអត្តឃាតលេបថ្នាំជាច្រើនគ្រាប់តែត្រូវកូនឃើញទាន់ ក្រោមមូលហេតុមានជម្ងឺប្រចាំកាយទឹកនោមផ្អែមរ៉ាំរៃជាង១០ឆ្នាំមកហើយ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ អ៊ី ហ៊ត ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់