ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត ចំណុចលើផ្លូវ៥០ម៉ែត្រមុខឃ្លាំងដែកយាយលឹម ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះ បណ្តាលឲ្យមនុស្សប្រុសម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ ។

១/ភាគីម៉ូតូម៉ាក HONDA SCOOPY I ពណ៌ស ពាក់ស្លាក់លេខ ស្ទឹងត្រែង 1B-1394 បើកបរដោយឈ្មោះ យ៉ុន សាន់នី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ) ។
២/ភាគីរថយន្តម៉ាក FREIIGHTLINER ពណ៌បៃតង ពាក់ស្លាក់លេខ ភ្នំពេញ 3B-5621 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត)។

បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

មតិយោបល់