បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះអនុវត្តច្បាប់ទៅលើមុខទំនិញប្រភេទគ្រឿងក្នុងជ្រូក ដោយមានការចូលរួមប្រតិបត្តិការពី អង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់រថយន្តដឹកជញ្ជូនគ្រឿងក្នុងជ្រូកប្រមាណ ៥៧២គីឡូក្រាម ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងពុំអនុលោមទៅនឹងច្បាប់ស្តីពីគុណភាព សុវត្ថិភាពម្ហូបអាហារ។ បន្ទាប់ពីឃាត់ទុកអស់រយៈពេល២៤ម៉ោង មន្ត្រីនៃអង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូង រួចហើយទទួលបានការឯកភាពយកគ្រឿងក្នុងជ្រូកប្រមាណជាង ៥៧២គីឡូទៅដុតកម្ទេចចោល៕
ព័ត៌មានជាតិ
មតិយោបល់