ព័ត៌មានជាតិ

រថយន្តដឹកប្រេងឡូហ្គូ SOKIMEX បុកជាមួយម៉ូតូ ZOOMER ពីក្រោយ បណ្តាលឲ្យសិស្សសាលា ២នាក់ របួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ សិស្សសាលា ២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅភ្លាមៗ ដែលឡើងដោយ រថយន្តស៊ីទែនដឹកប្រេង មានឡូហ្គូ SOKIMEX បុកជាមួយម៉ូតូ ZOOMER ពីក្រោយ។

ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញសិស្សគ្នា ២នាក់ជិះម៉ូតូម៉ាក ZOOMER ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-1064 ចេញពីសាលារៀន ដែលបើកបរក្នុងទិសដៅកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-9473 ដឹកស៊ីទែនប្រេង របស់ក្រុមហ៊ុន SOKIMEX បើកស្របទិសពីកើតទៅលិចដូចគ្នា ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ភ្លាមៗ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់