កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានការសម្របសម្រួលនីតិវិធី ពីលោកចក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដំណើរការចុះបង្រ្កាបករណីសញ្ចារកម្ម នៅទីតាំងKTV និងបើកផ្ទះសំណាក់ គ្មានយីហោ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រភពច្បាស់ការថាទីតាំង KTV នេះបើកបម្រើសេវាច្រៀងលេងកំសាន្ដផង និងលួចលាក់អោយមានការផ្ដល់សេវាផ្លូវភេទ ពាក្យច្បាប់សញ្ចារកម្ម” ជាក់ស្ដែង សមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ ដែលជាអ្នកទទួលខុសត្រូវលើទីតាំងខាងលើ ដើម្បីយកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ដ ។
តាមការបញ្ជាក់ពីលោកស្រី វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថាជនសង្ស័យក្នុងការទទួលខុសត្រូវចំពោះទីតាំងខាងលើ០៣នាក់មាន៖
១-ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទីជាថៅកែហាង
២-ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទីជាមេការ
៣-ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទីជាមេការ
ប្រតិបត្តិការបានសង្រ្គោះនារីចំនួន០៧នាក់ ក្នុងនោះមានក្មេងស្រី មិនទាន់គ្រប់អាយុ (ជាអនីតិជនក្រោម១៨ឆ្នាំ) ០៤នាក់ ។
ក្រោយនីតិវិធីសាកសួរលើជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចរកឃើញតម្រុយពីការប្រព្រឹត្តិអោយមានអំពើសញ្ចាកម្ម បម្រើសេវាផ្លូវភេទនៅទីតាំងខាងលើ សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅអយ្យការចាត់ការបន្ដ ៕





មតិយោបល់