ព័ត៌មានជាតិ

ករណីសង្ស័យបុរសម្នាក់ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីសង្ស័យបុរសម្នាក់ ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ទៅតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់