ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់ទាំងស្រុង

កំពង់ស្ពឺ: កាលពីវេលាម៉ោង២៣និង៥០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះអគិ្គភ័យ ឆេះផ្ទះពលរដ្ឋឈ្មោះ កៅ ផេង ភេទប្រុសអាយុ ៥២ ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតផ្ទះ០១ល្វែង ធ្វើអំពីថ្មមានទំហំ ៥ម៉ែត្រ x ៥០ម៉ែត្រ កម្ពស់ពីរជាន់ ។
ទីតាំងខាងលើ មានមុខរបរលក់សម្បកកង់ម៉ូតូ គ្រឿងបន្លាស់ម៉ូតូ ប្រេងម៉ាស៊ីន ។

ក្នុងករណីខាងលើ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេ តែបានបំផ្លាញឆេះផ្ទះទាំងស្រុង ។
តាមការបញ្ជាក់ពីមូលដ្ឋាន និងជំនាញមិនទាន់អាចបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឱ្យអគ្គិភ័យឆេះផ្ទះនៅឡើយ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ០៩គ្រឿង ក្នុងនោះនគរបាលប្រើប្រាស់រថ យន្តពន្លត់អគ្គិភ័យ៦គ្រឿង រួមជាមួយ កិច្ចសហការពីខេត្តកណ្ដាលស្រុកអង្គស្នួល កងរាជអាវុធហត្ថខេត្ត និងស្ថានីយប្រេងឥន្ធន: អ៊ឹងឈុនទ្រី ៕

មតិយោបល់