ព័ត៌មានជាតិ

ម៉ាឡេស៊ី ស្នើឲ្យ UN បង្កើតសាលាក្ដីដោះស្រាយរឿងបាញ់ទម្លាក់យន្តហោះ MH17

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធម្សិលមិញនេះ បានស្នើទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យបង្កើតសាលាក្ដីអន្តរជាតិមួយ សម្រាប់ជំនុំជម្រះរឿងការបាញ់ទម្លាក់យន្តហោះ Malaysia Airlines ជើងហោះហើរ MH17 នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកអ្នកនៅពីក្រោយនៃការវាយប្រហារនេះ។
ro72k0uaagxpncjczpue
រដ្ឋាភិបាលម៉ាឡេស៊ី បានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីសប្ដាហ៍មុនថា ខ្លួនបានត្រៀមខ្លួនរួមជាស្រេចក្នុងការចូលខ្លួនតតាំងក្ដីនៅក្នុងតុលាការ បើទោះបីជាសាលាក្ដីមួយនេះ ត្រូវបានរុស្ស៊ី ប្រឆាំងថា មិនទាន់ដល់ពេលក្ដី។
គួរបញ្ជាក់ផងដែរថា យន្តហោះ MH17 ត្រូវបានគ្រាប់មីស៊ីលបាញ់ទម្លាក់ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំមុន ខណៈធ្វើដំណើរចេញពីទីក្រុង Amsterdam ឆ្ពោះទៅកាន់ទីក្រុង Kuala Lumpur ផ្ទុកដោយអ្នកធ្វើដំណើរ ២៨៣នាក់ និងសហសេវិកយន្តហោះ ១៥នាក់ ដោយមនុស្សទាំងអស់នៅលើយន្តហោះបានស្លាប់ ដែលភាគច្រើនជាជនជាតិហូឡង់៕

មតិយោបល់