ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងមានជម្លោះ យកខ្នងពូថៅវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១កើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានយកខ្នងពូថៅវាយទៅលើជនរងគ្រោះឈ្មោះ អ៊ិត សុភុនវាសនា ភេទប្រុស អាយុ ៤៣ ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសភ្នែកខាងឆ្វេងចេញឈាម ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកខ្នងពូថៅវាយ ទៅលើជនរងគ្រោះ រហូតមានរបួសពិតប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹងមានជម្លោះជាមួយគ្នា ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់