ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ត្រូវរថយន្តដឹកខ្សាច់ ថយក្រោយមិនប្រយ័ត្ន កិនស្លាប់ភ្លាមៗ នៅក្រុងតាខ្មៅ

កណ្តាល: នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកខ្សាច់ ថយក្រោយមិនប្រយ័ត្នកិនក្មេងប្រុសម្នាក់ស្លាប់ៗ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ធី គឹមសេង ភេទប្រុស អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ។

ក្រោយពីកើតហេតុតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំពោះសាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់