ព័ត៌មានជាតិ

រថយន្តសណ្តោងទូកុងតឺន័រ បត់ស្តាំបណ្តាលឲ្យកៀរថយន្តកូរេ បើកស្របទិសរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត ២គ្រឿង បើកកៀរគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួស។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណកឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តសណ្តោងទូកុងតឺន័រធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9194 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុបានបត់ស្តាំ ស្របពេលនោះមានរថយន្តឃ្លប់ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0941 ធ្វើដំណើរស្របទិសមកពីក្រោយសង្ស័យវ៉ាស្តាំអកស៊ើ ហ្រ្វាំងមិនជាប់ បណ្តាលឲ្យរថយន្តសណ្តោងទូកុងតឺន័រកៀរផ្ទប់ជប់និងដើមឈើររងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងឲ្យភាគីទាំង២ដោះស្រាយគ្នាមួយជំហានសិន បើមិនត្រូវគ្នានិងរាយការណ៍ទៅផ្នែកជំនាញ ចុះវាស់វែងរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់