ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូកង់បីបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបជាប់រងការខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ រវាងរថយន្តនិងម៉ូតូកង់បី​បុកគ្នាទំហឹងពេញ បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះ ទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូកង់បី បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបជាប់ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

បន្ទាប់ពីកើតហេតុភ្លាមៗ មិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នោះទេ ។ ហើយភាគីទាំងសងខាង ក៏មិនឃើញនៅកន្លែងកើតហេតុនោះដែរ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំ មិនទាន់ដឹងច្បាស់ មានដំណោះស្រាយយ៉ាងណានោះទេ ។ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់