កណ្តាលៈ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នង ដែលស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ ទុំ សោភា ភេទស្រី អាយុ ៤២ឆ្នាំ ប្រភេទសំណង់ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៥×៦ មែត្រ សម្ភារៈខូចខាតឆេះទាំងស្រុង។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។
គ្រោះថ្នាក់មនុស្ស៖ គ្មាន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរួមមាន៖
– រថយន្តពន្លត់អគ្គិភ័យស្រុកល្វាឯមចំនួន ៣គ្រឿង ប្រើប្រាស់អស់ ៣រថយន្ត។
– រថយន្តពន្លត់អគ្គិភ័យ ស្រុកខ្សាច់កណ្តាលចំនួន ១គ្រឿង ប្រើប្រាស់អស់ ១រថយន្ត រលត់ជាស្ថាពរនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ។
– ករណីខាងលើនេះមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះអ្នកក្បែរខាងឡើយ៕
មតិយោបល់