ព័ត៌មានជាតិ

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៩៤០នាក់ទៀត, ស្លាប់ ២១នាក់ ក្នុងមួយថ្ងៃ

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ២១នាក់បន្ថែមទៀត និងអ្នកឆ្លង ១,៩៤០នាក់ ខណៈប្រទេសអាស៊ានមួយនេះកំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល១ឆ្នាំ ក្នុងការគ្រប់គ្រងវា។

បូកបញ្ចូលតួលេខថ្មីខាងលើ នាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៦៨,៩៨៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ ២៤៥នាក់។

មកទល់នឹងពេលនេះ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសថៃបានចាក់ជូនប្រជាជនរបស់ខ្លួនជាង ២.៥លានដូស៕

 

មតិយោបល់