ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទ

​កោះកុង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២​ វេលាម៉ោង ៨និង២០ នាទី ស្ថិតនៅមុខសាលាមតេយ្យសាមគ្គីក្នុងភូមិ ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានករណីលួចទូរស័ព្ទ មួយគ្រឿងម៉ាក់ oppo ពណ៌ក្រហម ។

ម្ចាស់ឈ្មោះ ព្រាបណារ៉ា ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់​ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដោយទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុ និងចុះស្រាវជ្រាវរកមុខសញ្ញា រហូតដល់ម៉ោង១១និង៣០នាទីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេត សំអាត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងវត្ថុតាងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់