ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារហើយមិនរាងចាល ចេញមកបម្រុងលួចទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅមុខផ្ទះគ្មានលេខ ស្ថិតភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យ ០៣នាក់រួមមាន ៖
១/ឈ្មោះ សឿន សាក់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ធ្លាប់ជាប់ ពន្ធនាគារ០៣ឆ្នាំ ករណីលួច (ប្រើប្រាស់សារធាតុញៀន)។
២/ឈ្មោះ សឿន សៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ធ្លាប់ជាប់ពន្ធនាគារ ០៨ខែ ករណីហិង្សាដោយចេតនា (ប្រើប្រាស់សារធាតុញៀន)។
៣/ឈ្មោះ សោម ជិន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ធ្លាប់ជាប់ពន្ធនាគារ ០១ឆ្នាំ ករណីលួច (ប្រើប្រាស់សារធាតុញៀន)។
អ្នកទាំង០៣នាក់ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ កាលពីវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលក្បាលកោះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចខាងលើ ជួបជនសង្ស័យ០៣នាក់ខាងលើ ជិះម៉ូតូចាស់សណ្តោងរ៉ឺម៉ក សមត្ដកិច្ចមានការ សង្ស័យក៏ឃាត់ត្រួតពិនិត្យឃើញសោម៉ាឡេត២, កូនសោលេខ២៣ ចំនួន០១, កូនសោលេខ១៩ ចំនួន០៥, កូនសោ លេខ១៧ ចំនួន០២, កូនសោលេខ១៦ ចំនួន០១, កូនសោលេខ១៤ ចំនួន០២, កូនសោលេខ១២ ចំនួន៣, កូនសោ លេខ១០ ចំនួន០១, កូនសោខ្សៀចំនួន៥, ទួណឺវីស០៦, ដង្កាប់០៤, កន្រ្តៃកាត់ដែក០២, ដែកថ្នាំងអំពៅ០១ និងដែកទីប១ លាក់ទុកក្នុងរ៉ឺម៉កម៉ូតូ បន្ទាប់មក សមត្ថកិច្ចក៏ឃាត់ខ្លួន រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់