ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

កោះកុង: កាលពថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីរសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក
ស៊ុន ឃៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការចង្អុលបង្ហាញពីលោក ស្នងការ បានចុះធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង និងនៅចំនុចភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ស្រី០១នាក់។
១/ឈ្មោះ ទ្បៃ សាយ (ហៅ ណយ) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន
០១កញ្ចប់ធំល្មម និងឧបករណ៍សំរាប់ជក់ចំនួន០២ ។
២/ឈ្មោះ គឹម ទ្បា ( ហៅ បារាំង) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន
០១កញ្ចប់ធំល្មម និ០១កញ្ចប់តូច ។
៣/ឈ្មោះ ទិព្វ ធានី (ហៅ នាក់) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត៕

មតិយោបល់