ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចឆ្កឹះកូនសោរយកសម្ភារៈ

ភ្នំពេញ: ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកូនសោរយកសម្ភារ: នៅចំណុចដីឡូតិ៍គេទុកចោល ផ្លូវ២០៩ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះឈ្មោះ កែវ សំណាង ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ភូមិព្រែកព្រើងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

ជនសង្ស័យឈ្មោះ ជា ដាវីដ ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ មុខរបរ គ្មាន ប្រព្រឹត្ដបទល្មើសនៅចំណុចតូបលក់កហ្វេយីហោដឹភីង ផ្ទះលេខ៧២ ផ្លូវលេខ២៧១ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ (មានសារធាតុគ្រឿងញៀន)។

វត្ថុតាងចាប់យក៖ ម៉ាស៊ីនទឹកក្រឡុកពណ៌ស ម៉ាកសូកានី ចំនួន០១គ្រឿង និងបំពុងទឹកក្តៅ ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់