ប្រធានក្លិបស្ដេចស Real Madrid នៃលីគកំពូលរបស់អេស្ប៉ាញគឺលោក Florentino Perez បានបញ្ជាក់ថ្ងៃនេះថាក្លិបរបស់លោកមិនមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចុះកិច្ចព្រមព្រៀងកីឡាករ Mbappe នៅរដូវក្តៅនេះទេ,ហើយច្បាស់ណាស់យើងគ្មានផែនការទិញយកកីឡាករឆ្នើមរបស់ក្លិប PSG នោះទេមុនពេលបើករដូវកាលថ្មីនេះ។
ចំណែកក្លិប Paris Saint Germain គ្រោងនឹងធ្វើសំណើរដ៏ធំមួយដល់ Mbappe សម្រាប់ការបន្តកុងត្រាជាមួយខ្សែប្រយុទ្ធឆ្នើមរូបនេះដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ រីឯតម្លៃខ្លួនវិញត្រូវក្រុមអ្នកវិភាគប៉ាន់ស្មានថាប្រាក់បៀវត្សប្រចាំឆ្នាំអាចលើសកីឡាករកំពូល Neymar,Ronaldo,Messi ទៀតផង។
មតិយោបល់