ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក ខណ:កម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់