ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្ម

កោះកុងៈ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្ម ករណីលួចម៉ូតូ កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ ឈ្មោះង៉ែត ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាង បានប្ដឹងជនសង្ស័យ ឈ្មោះឈឿន ពីភេទប្រុស អាយុ២២ឆ្នាំ មុខរបរ (កម្មករទូកនេសាទ) បានលួចម៉ូតូជនរងគ្រោះម៉ាកHONDA Dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B-4954 ដែលចតទុកចោលនៅក្រោមផ្ទះជនរងគ្រោះ រួចរត់គេចខ្លួន។លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការសហការ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង នៅចំណុចភូមិអូតាប៉ាង ឃុំឧញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ។
បច្ចុប្បន្ម ករណីខាងលើនេះ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

 

មតិយោបល់