ព័ត៌មានជាតិ

រថយន្ត​បើកចុះ​ចំណោទ​លឿន​ ហ្វ្រាំ​ង​មិន​ស៊ី បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងរងរបួសម្នាក់​

​កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ មាន​ករណី​រថយន្ត​ក្រឡាប់​បង្ក​ដោយ​ខ្លួនឯង​ រថយន្ត​ម៉ាក​ SCANIA​ ពាក់​ស្លាក​ ភ្នំពេញ​ 3F-4950​ នៅ​ចំណុច​គល់​ស្ពាន​ស្ទឹង​ក្រ​យ៉ាង​ ស្ថិត​ក្នុងភូមិ​គ​គរ​ជ្រុំ​ ឃុំ​ឫស្សី​ជ្រុំ​ ស្រុក​ថ្ម​បាំង​ បណ្តាល​ឲ្យ​មនុស្ស​រង​របួស​០១​នាក់​ប្រុស​ ។​ មូលហេតុ​ រថយន្ត​ចុះ​ចំណោទ​លឿន​ ហ្វ្រាំ​ង​មិន​ស៊ី​ ។​

​អ្នកបើកបរ​ឈ្មោះ​ សំ​ បូ ​ភេទ​ប្រុស​ អាយុ​ ៤៨ ​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ដូង​ ឃុំ​តា​តៃ​ ស្រុក​កោះកុង​ ខេត្តកោះកុង​ មាន​របួស​ផ្ទៃមុខ​ ជើង​ ដៃ​ និង​ក្បាល​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល ​នៅ​មណ្ឌល​សុខភាព​ឫស្សី​ជ្រុំ​ ៕

មតិយោបល់