កំពង់ឆ្នាំងៈ ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤ និង 00 នាទីព្រឹក មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និង របើកដំបូល ចំនួន០៥ខ្នងផ្ទះ នៅឃុំចំនួនបីរបស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
-ឃុំពន្លៃ រលំខូចទាំងស្រុង ចំនួន០១ខ្នង ។
-ឃុំខុនរ៉ង របើកដំបូលមធ្យម ចំនួន០៣ខ្នង និងរបើកដំបូលអស់ទាំងស្រុង ចំនួន០១ខ្នង ។
-ឃុំផ្សារ របើកដំបូលក្បឿងអស់ក្បឿង ចំនួន១០ សន្លឹក ។
ក្នុងករណីនេះ គឺមិនបណ្តោយឲ្យមានគ្រោះថ្នាក់ ដល់មនុស្សនិងសត្វនោះទេ ៕
មតិយោបល់