ព័ត៌មានជាតិ

Update៖ បុរសម្នាក់មិនឃើញចេញពីបន្ទប់ ២ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ

ភ្នំពេញ: បុរសម្នាក់អ្នកជិតខាងមិនឃើញចេញពីបន្ទប់ជួល ២ថ្ងៃ បង្កការភ្ញាក់ផ្អើលរាយការណ៍ទៅម្ចាស់ផ្ទះ អាជ្ញាធរមានសមត្ថកិច្ច ចុះបើកបង្អួចមើលស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ។

បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅបន្ទប់ជួលភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ អាន អាយុជាង ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់កន្លែងកើតហេតុ។

ប្រភពដដែលបានបន្តទៀតថា ជនរគ្រោះខាងលើគេមិនបានឃើញចេញពីបន្ទប់ជួលរយៈពេល២ថ្ងៃទៅហើយ សព្វថ្ងៃជនរងគ្រោះរងគ្រោះស្នាក់នៅតែម្នាក់ទៀត ទើបមានការសង្ស័យក៏អ្នកជិតខាងបានរាយណ៍ប្រាបើម្ចាស់ផ្ទះ អាជ្ញាធរ មានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ជួលស្លាប់បាត់ទៅហើយ។

ទើបសមត្ថកិច្ចរាយការណ៍ទៅផ្នែកជំនាញ ចុះមកធ្វើកោសល្យវិច័យ រួចទាក់ទងទៅសាច់ញាតិឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់