ព័ត៌មានជាតិ

ជនជាតិ​បរទេសម្នាក់​ ដេកស្លាប់នៅផ្ទះ​សំណាក់​ជី​ង​ជី​ង​

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ ជនជាតិ​ញូ​ហ្សេ​លែ​ន​ម្នាក់​ បាន​ស្លាប់​នៅផ្ទះ​សំណាក់​ជី​ង​ជី​ង ​(​បន្ទប់​លេខ​៣០៦)​ ជាន់​ទី​០៣​ ផ្ទះ​លេខ​៨៦E0​ ផ្លូវ​លេខ​១៤៨​ ក្រុម​៣៦​ ភូមិ​៨​ សង្កាត់​ ផ្សារ​កណ្ដាល​ទី​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​២០​នាទី​ ។​

​អធិការ​នគរបាល​ខណ្ឌដូនពេញ​ លោក​ ទៀង​ ច័ន្ទ​សារ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ PARTIDGE​ RODNEY​ ROBERT​ ជនជាតិ​ញូ​ហ្សេ​លែ​ន​ (NEW​ ZEALAND)​ ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ មុខរបរ​ ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ​ ក្រោយ​ពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ បាន​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ ការិយាល័យ​ បច្ចេកទេស​វិទ្យាសាស្ត្រ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ការិយាល័យ​អន្តោប្រវេសន៍​ និង​លោកគ្រូ​ពេទ្យ​កោសល​វិ​ច្ច័​យ​រាជធានី​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ ត្រួតពិនិត្យ​កោសល្យ​វិ​ច័​យ​ពិនិត្យ​សព​។​

​ជា​លទ្ធផល​តាម​ការ​ពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ ន​ង​ សុវណ្ណ​រ័​ត្ឋ​ និង​កា​រិ​យា​ល័យ​ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ (​អាច​បណ្ដា​យមក​ពី​ជំងឺលើសឈាម​)​។​

​សម្ភារ​ជន​រង​គ្រោះ​រួម​មាន​ ៖​ លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​ លិខិតឆ្លងដែន​សញ្ជាតិ​ញ្ញូ​ហ្សេ​លែ​ន​ លេខ​,​ ទូរស័ព្ទ​ដៃ​សាំ​សុង​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​ និង​នា​ឡី​កា​ដៃ​ចំនួន​០១​គ្រឿង​,​ កាត​ធនាគារ​ (ATM)​និង​កាត​ផ្សេងៗ​ ចំនួន​០៩​សន្លឹក​,​ កុំព្យូទ័រ​ (laptop)០២​គ្រឿង​,​ លុយ​ញូ​ហ្សេ​លែ​ន​ចំនួន​១៥០​ដុល្លារ​ និង​លុយ​ថៃ​ចំនួន​១២០​បាត​ ​និង​ប័ណ្ណបើកបរ​ចំនួន​០២​សន្លឹក​ បាន​ប្រគល់​ឲ្យការិយាល័យ​អន្តោប្រវេសន៍​ដើម្បី​រក្សា​ទុក​។​

​ក្រោយ​ពី​ពិនិត្យ​រួច​ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ (​ហៅ​ពេទ្យ​រុ​ស្សី​)​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​៕​

មតិយោបល់