ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនម៉ាទឹកកក១៧ថង់តូច

បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួនពីរនាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកមេបញ្ជាការរងរូបនេះបានបញ្ជាក់ប្រាប់អង្គភាព post news ឲ្យដឹងថាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំងពីរនេះ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២១ខែ ខែសីហា ឆ្នាំ២០១៦ បន្ទប់ស្នាក់នៅលេខ២២៧ ក្នុងសណ្ឋាគារ ហ្គូតឡាក់ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនក្រាមចំនួន១៧ថង់តូច មានទម្ងន់១០,១៦ក្រាម និងទូរស័ព្ទដៃ២គ្រឿង ប្រាក់ខ្មែរ៧ម៉ឺនរៀល ប្រាក់ដុល្លា១៣ដុល្លា។

ជនសង្ស័យទាំង២នាក់១/ឈ្មោះឡាយ លីម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខសញ្ញាប្រើប្រាស់ ២/ឈ្មោះ ជា ផល្លា ភេទប្រុស អាយុ៤៣ ជាមុខសញ្ញាជួញដូរ៕

photo_2016-08-22_19-38-27photo_2016-08-22_19-38-30photo_2016-08-22_19-38-36photo_2016-08-22_19-38-42photo_2016-08-22_19-38-45photo_2016-08-22_19-38-50photo_2016-08-22_19-38-54

មតិយោបល់