ព័ត៌មានជាតិ

នីសាន់បើកលឿនខណៈដែលផ្លូវងងឹត! បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៥-៤៦ ក្នុងភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

មុនពេលកើតហេតុ រថយន្ត បង្ក ម៉ាក NISSAN NAVARA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF- 4228 បានធ្វើដំណើរទិសដៅ អ្នកលឿង ទៅភ្នំពេញ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ពេលបើកមកដល់ចំណុចកើតហេតុ
ស្រាប់បុកជាមួយ ម៉ូតូ១គ្រឿងម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A- 2656 អ្នកជិះមិនទាន់ស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះដល់ចំណុចកើតហេតុពិនិត្យវាស់វែងប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន។ ចំណែកសាកសព
រងគ្រោះ កំពុងស្រោវជ្រាវរកក្រុមគ្រួសារសពយកទៅធ្វើបុណ្យ៕

មតិយោបល់