ព្រះសីហនុ: កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួច (មានស្ថានទម្ងន់ទោស) នៅក្រុម១៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីម៉ោង២និង៣០នាទី យប់រំលងអាធ្រាត្រឆ្លងថ្ងៃទី១៥ និងមីនា ឆ្នាំ២០១៧នេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះខៀវ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី២-ឈ្មោះ ធឿន មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ ដកហូតវត្ថុតាងរួមមានធុងហ្គាសចំនួន៥ធុង កន្ទុយម៉ាស៊ីនត្រជាក់១គ្រឿង ប្រគល់អោយម្ចាស់ដើមវិញ និងវត្ថុតាងធ្វើសកម្មភាពមួយចំនួនទៀត។
សមត្ថកិច្ចអោយដឹងថា ការឃាត់ចាប់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះមួយ ទាវ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរមានទីលំនៅក្រុម១៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ៕
មតិយោបល់