ព័ត៌មានជាតិ

តូចចិត្តនិងឪពុកបោកអាគុយសូឡាចោល កូនប្រុសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នាវេលាម៉ោង១៦និង00នាទី មានករណីធ្វើអត្តឃាតដោយចងកសំលាប់ខ្លួន ។

ករណីចងកសម្លាប់ខ្លួនដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចភ្នំខ្មៅ ស្ថិតនៅភូមិជីមាត ឃុំណងឃីលិក ស្រុកោះញែក ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះមានឈ្មោះ ឡេ សាយ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិ លាវ ទីកន្លែងកំណើក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
តាមការពិនិត្យនិងកាធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ច ទៅលើដងខ្លួនសពជនរងគ្រោះ គឺពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ ក្នុងអំពើឃាតកម្មឡើយជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន និងតបតាមការបំភ្លឺរបស់ម្ដាយ និងប្អូនស្រីនៃសពជនរងគ្រោះ ការចងកសម្លាប់ខ្លួននេះ គឺបណ្តាលមកពីជនរងគ្រោះ គាត់ខឹងនិងឪពុករបស់ខ្លួន បោកអាគុយសូឡាចោល ទើបតូចចិត្តរហូតឈានទៅចងកសម្លាប់ខ្លួនតែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់