ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលយុវជនម្នាក់ជិះម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IK-5178 បើកបរក្នុង ឆ្លងផ្លូវពីជើងទៅត្បូង ជិតផុតទៅហើយ ស្រាប់តែភាគីម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z-9400 ជិះដោយយុវជនម្នាក់ ក្នុងល្បឿនលឿនពីកើតទៅលិចវាក់អើ ហ្វ្រាំងមិនទាន់ក៏ជ្រុលទីបុកពេញទំហឹងបណ្តាលឲ្យភាគីខាងស្កុបពី រងរបួសធ្ងន់ ភាគីខាងហុងដាឌ្រីម រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខ ។
ក្រោយកើតហេតុជនរងគ្រោះបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរង់ចាំការដោះស្រាយ ៕
មតិយោបល់