ករណីផ្ទុះសេខ្សែភ្លើងទូរទឹកកក បណ្ដាលឲ្យឆេះផ្ទះមួយខ្នង

ព្រៃវែងៈ ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨និង៤០នាទីព្រឹក មានករណីអគ្គីភ័យឆេះផ្ទះ មួយលើក នៅចំណុចភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង របស់ម្ចាស់ឈ្មោះ ម៉ិញ ភី ស្រី អាយុ ៤៣ឆ្នាំ សម្ភារៈ ខូចខាតរួមមានផ្ទះចំនួន០២ខ្នង ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តាមានទំហំ ៩x៨ ម៉ែត្រ និងសម្ភារៈផ្សេងទៀតសរុបជាទឹកប្រាក់អស់ប្រហែលចំនួន១៥០០០ដុល្លារ។

មូលហេតុ៖ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើងទូរទឹកកក ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញអគ្គិភ័យស្រុកពារាំងបានចេញរថយន្តចំនួន ១គ្រឿង អន្តរាគមន៍បាញ់ពន្លត់អស់ទឹកចំនួន ២រថយន្ត ទើបរលត់ទាំងស្រុង ។

ករណីអគ្គិភ័យខាងលើនេះមិនបណ្តាលអោយមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *