ព័ត៌មានជាតិ

ករណីក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ លង់ទឹកប្រឡាយបណ្តាលឲ្យស្លាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីក្មេងប្រុសអាយុ០៣ឆ្នាំម្នាក់ លង់ទឹកប្រឡាយបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ គុន មិញហូ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ភូមិដូង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤៥នាទី។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ អ៊ុង ចាន់ ភេទស្រី អាយុ ៦៤ឆ្នាំត្រូវជាយាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹង ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១៦និង៣០នាទី ខ្លួនបានត្រឡប់មកពីបេះត្រកួនវិញក៏បាត់មិនឃើញចៅប្រុសរងគ្រោះខាងលើ ខ្លួនក៏សួរកូនរបស់ខ្លួនឈ្មោះ ទីន សុគុន ត្រូវជាឪពុកថាបាត់ចៅទៅណាហើយ កូនខ្លួនឆ្លើយថាប្រហែលទៅលេងផ្ទះគេខាងមុខផ្ទះ ពេលនោះខ្លួនក៏ទៅរកប៉ុន្តែរកមិនឃើញក៏នាំគ្នាដើររកទៅដល់មាត់ប្រឡាយខាងត្បូងផ្ទះក៏ឃើញដបទឹកអំពៅនៅក្បែរនោះ ខ្លួនក៏អោយកូនរបស់ខ្លួនចុះរាវ រកឃើញចៅរបស់ខ្លួនបានលង់ទឹកប្រឡាយស្លាប់បាត់ហើយ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើក្មេងប្រុសរងគ្រោះឈ្មោះ គុន មិញហូ ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់