យុវជន ៣នាក់ រួមភេទជាមួយអនីតិជន ត្រូវអាណាព្យាបាលដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចអនុវត្តតាមច្បាប់
បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបវេល បានឃាត់ខ្លួនយុវជន ៣នាក់ រួមភេទជាមួយអនីតិជន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះ។ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី…