ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មិនរាងចាល) នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យមាន០៣នាក់ ស្រី ០១ (ឃាត់ខ្លួន )៖ ១/ឈ្មោះ ទួន តារ៉ា (ឃាត់ខ្លួន) ភេទប្រុស អាយុ ៤០ ឆ្នាំ (ខ្មែរ) មុខ របរ ជាងប៉ះកង់ឡាន មានទីលំនៅ ភូមិឃុំកើតហេតុ ។ ២/ឈ្មោះ វង្ស វ៉ាន់ណែត ភេទប្រុស អាយុ ៣២ឆ្នាំ (ខ្មែរ) មុខរបរ កសិករ មានទីលំនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( មានសារធាតុញៀន) (ឃាត់ខ្លួន)
៣/ឈ្មោះ សុ ខេមា ភេទស្រី អាយុ ២៦ឆ្នាំ (ខ្មែរ) មុខរបរ កសិករ មានទីលំនៅ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ (មានសារធាតុក្នុងទឹកនោម)(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ១/ថ្នាំញៀនចំនួន០៣កញ្ចប់ (មធ្យម០១ ម៉ាទឹកកក) ( តូច០២ គ្រាប់ ថ្នាំគ្រវី) ។ ២.ម៉ូតូចំនួន០១គ្រឿង ។
៣.សម្ភារ:វេចខ្ចប់នឹងប្រើប្រាស់មួយចំនួន ។

នៅថ្ងៃកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ដឹកនាំដោយលោក វរសេនីយ៍ ទោ អឿន អាន អធិការរង សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ដើរល្បាតក្នុងភូមិសាស្ត្រ ឃុំបន្ទាយដែក ដល់ចំណុចមុខផ្ទះ របស់ឈ្មោះ ទួន តារ៉ា ដោយមានការសង្ស័យ សមត្ថកិច្ចក៏ចូលទៅសួរនាំ ហើយធ្វើការឆែកឆេរ រកឃើញថ្នាំញៀន ចំនួន០៣កញ្ចប់ (មធ្យម០១ ម៉ាទឹកកក)( តូច០២ ថ្នាំគ្រវី) ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។

ក្រោយពីពិនិត្យរួចកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ នឹងវត្ថុតាង មកសាកសួរនៅប៉ុស្តិ៍ បន្ទាយដែក នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ទួន តារ៉ា ភេទប្រុស បានសារភាពថា ថ្នាំញៀន( ម៉ាទឹកកក)០១កញ្ចប់មធ្យម នឹងថ្នាំគ្រវី ចំនួន០២គ្រាប់ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅម្តុំចម្ការដូង ហើយឈ្មោះ ទួន ត៉ារ៉ា បានសារភាពទៀតថា ខ្លួនធ្លាប់លក់ថ្នាំញៀនបានរយះពេល មួយខែ ដោយទិញម្តងៗ ៣00000រៀល (សាមសិបម៉ឺនរៀល) ចំណែកឈ្មោះ វង្ស វ៉ាន់ណែត ភេទប្រុស បានសារភាពថា ខ្លួនធ្លាប់យកថ្នាំញៀនពីឈ្មោះ ទួន តារ៉ា ភេទប្រុស ទៅលក់ឲ្យគេបាន រយ:ពេលប្រហែល មួយខែ យកម្តងៗ ១០០០០០រៀល ទៅ៣00000 រៀល នឹងឈ្មោះសុ ខេមា ភេទស្រី បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនរយ: ០១ឆ្នាំហើយ ។

ដោយជនសង្សយ័ឈ្មោះ ទួន តារ៉ា ជាមុខសញ្ញាចែកចាយថ្នាំញៀនសកម្មក្នុងមូលដ្ឋាន កម្លាំងជំនាញ បានសុំគោលការណ៍ពីលោកអធិការ នគរបាលស្រុកកៀនស្វាយ បង្កើតគណះកម្មាកា ដើម្បីត្រួតពិនិត្យ ទីតាំងរបស់ឈ្មោះ ទួន តារ៉ា តែរកមិនឃើញវត្ថុតាងសារធាតុញៀនបន្ថែមទៀតទេ ក្នុងនោះកម្លាំងជំនាញចាប់យកវត្ថុតាងបានតែកាំភ្លើងកែឆ្នៃមួយដើម គ្មានគ្រាប់ទេ ។

ក្រោយពីសាកសួររួច កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងធ្វើតាមនីតិវិធី ៕

មតិយោបល់