ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើសកម្មភាពលួចកាច់កម៉ូតូ

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីអំពើលួច (កាច់កម៉ូតូ) ចំណុចមុខផ្ទះជនរងគ្រោះ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សុខ នឿន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅសព្វថ្ងៃភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ សេង សុភ័ក្រ្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់អូឡាំពិច ខណ្ឌ៧មករា រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។ ២.ឈ្មោះ ណាក់ ភេទប្រុស អាយុ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅ សង្កាត់ផ្សារថ្មី រាជធានីភ្នំពេញ។(គេចខ្លួន)

វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាក់ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួលេខម៉ាស៊ីន ND125M6141891 ។
ពាក់ស្លាកលេខ កណ្តាល 1AN- 0723(របស់ជនរងគ្រោះ) ។ ២.ទូរស័ព្ទចំនួន០២គ្រឿង ។

នៅថ្ងៃកើតហេតុវេលាម៉ោង១១និង០០នាទី ជនសង្ស័យ ទាំងពីរនាក់បានជិះម៉ូតូចេញពីផ្សារអូឡាំពិក គោលបំណងដើរលួចកាច់កម៉ូតូ ដោយជិះតាមផ្លូវជាតិលេខ៦ ហើយក៏ជិះចូលតាមផ្លូវកៅស៊ូ ពេលជិះទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១២និង៣០នាទី ក៏ឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅក្រោមដើមអំពិលទឹកមុខផ្ទះ ដោយឃើញស្ងាត់ជនសង្ស័យបានឈប់ម៉ូតូ ហើយជនសង្ស័យឈ្មោះ ណាក់ បានចូលទៅធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ សេង សុភ័ក្រ្ត ក៏ចូលទៅជិះម៉ូតូរបស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះណាក់ ក៏ជិះម៉ូតូរបស់ខ្លួនទៅមុនបាត់ដោយដោយប្រាប់ថា ចាំជួបគ្នានៅផ្សារអូរឡាំពិក ភ្លាមនោះអ្នកភូមិនៅក្បែរផ្ទះជនរងគ្រោះឃើញបានស្រែកថា ចោរៗ ហើយជនរងគ្រោះបានចេញមកមើលឃើញបាត់ម៉ូតូ ក៏ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍បានចេញស្ទាក់ និងអ្នកភូមិបានជិះម៉ូតូដេញតាមហើយជនសង្ស័យឈ្មោះ សេង សុភ័ក្រ្ត បានជិះម៉ូតូជនរងគ្រោះបត់ត្រឡប់ក្រោយគេចចូលក្នុងព្រៃ រួចទុកម៉ូតូចោលហើយរត់ក៏ត្រូវបានសមត្ថិច្ច និងប្រជាពលរដ្ឋឃាត់ខ្នួនបានយកមកធ្វើកាសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សេង សុភ័ក្ត្របានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ណាក់ពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ ចំពោះជនសង្ស័យឈ្មោះ សេង សុភ័ក្រ្ត ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់